អតីតសកម្មជនបក្សភ្លើងទៀននៅស្រុកត្រាំកក់២៣នាក់ សម្រេចចូលរួមជីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

8 ម៉ោងមុន

សកម្មជនអតីតគណបក្សប្រឆាំងនៅឃុំត្រពាំងខាងត្បូងចំនួន២៣នាក់ បានស្ម័គ្រចិត្តចូលរួមជីវភាព​នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយអស់ជំនឿចំពោះមេបក្សរបស់ខ្លួន និងបានយល់​និង មើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែង រកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។

ការប្រកាសទទួលស្គាល់អតីតសកម្មជនរបស់គណបក្សប្រឆាំងទាំងនោះ គឺបានធ្វើឡើងនៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២៥នេះក្រោមអធិបតីភាពឯកឧត្តម ហ៊ុល សំអុន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រ ធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងខាងត្បូង។

ក្រោយប្រកាសទទួលស្គាល់ជាផ្លូវការ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រ ជាជនកម្ពុជានោះ បងប្អូនសមាជិក សមាជិកាថ្មី ទាំងនោះបានលើកឡើងថា ការដែលពួកគាត់​ស្ម័្រគចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺ ក្រោយពីពួកគាត់​បានមើលឃើញ ពីវីរៈភាពនិង ការលះបង់ដ៏ធំធេង​របស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ហើយការស័្មក្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់មាន​គោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ដោយប្តេជ្ញាទៅបោះឆ្នោត គាំទ្រសម្តចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តទៀត។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុល សំអុន បានលើកឡើងពីទុក្ខវេទនាបំផុត របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពត ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត ។ ឯកឧត្តមក៏បានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតនេះ និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្ន ។

ឯកឧត្តម ហ៊ុល សំអុន បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា គឺជាអ្នកស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ដូច្នេះក្មួយៗ និងបងប្អូន​ទាំងអស់ត្រូវរួមគ្នាការពារ សន្តិភាព ឲ្យបានគង់វង់ ដោយត្រូវនាំគ្នាទៅបោះឆ្នោតជូន គណបក្ស​ប្រជាជន​កម្ពុជាទាំងអស់គ្នា នូវអាណត្តិក្រោយៗទៀត ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍​ប្រទេសឲ្យរីកចំរើន​រុងរឿងបន្ថែមទៀត ពិសេស គឺការប្រែក្លាយ ប្រទេសកម្ពុជា ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជាដែលដឹកនាំដោយ​គណបក្សប្រជាជន​កម្ពុជានោះ។

ជាមួយនឹងការប្រកាសទទួលស្គាល់ជាផ្លូវការនូវសមាជិក សមាជិកថ្មី ដែលផ្តាច់ខ្លួនចេញពី គណបក្សភ្លើង​ទៀននេះដែរ ឯកឧត្តម ហ៊ុល សំអុន ក៏បានចាត់តំណាងឲ្យក្រុមការងារចុះសួរ​សុខទុក្ខ នាំយកអំណោយសប្បុរសធម៌ ដូចជាថវិកា គ្រឿងឧបភោគ បរិភោគ និងជួយជុសជុល​ផ្ទះជូនដល់វរសេនីយ៍ឯក ហែម ហយ ដែលបច្ចុប្បន្នជាយោធិនសោធននិវត្តរ៍ កំពុងរស់នៅជាមួយ​ភរិយាពិការភ្នែកជាង១០ឆ្នាំ ផងដែរ។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងវរសេនីយ៍ឯក ហែម ហយ ជាអតីត​យុទ្ធមិត្តរួមអាវុធសម័យ សង្រ្គាម បម្រើការនៅកងវរសេនាតូចលេខ៨៦ រថក្រោះរថពាស​ដែក សម័យរដ្ឋកម្ពុជា៕

ពត័មានពេញនិយម