ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់តាមតំបន់ ចាប់ពី២៥ដល់៣០ភាគរយ

ម្សិលមិញ ម៉ោង 10:19:AM

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ នៅរាជធានីភ្នំពេញ-ខេត្តនានា ចាប់ពី២៥ភាគរយ រហូតដល់៣០ភាគរយ នៅតាមតំបន់មួយចំនួន។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ ថ្ងៃសុក្រទី២៥ ខែមេសា ឆ្នាំ២០២៥ ថា៖ សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និង លើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០២៥៖

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រក្នុងវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ លើផ្ទៃដី៣០ភាគរយ។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម៤ម៉ែត្រក្នុងវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរ៉ែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ លើផ្ទៃដី២៥%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសបស្ចិម និង និរតីមានល្បឿនមធ្យម២ម៉ែត្រក្នុងវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ លើផ្ទៃដី៣០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕

ពត័មានពេញនិយម