រថយន្ដធុនធំមួយគ្រឿង បើកធ្លាក់ចូលប្រឡាយ ទាំងព្រឹកព្រលឹម

9 ម៉ោងមុន

ខេត្តសៀមរាប៖ បុរសម្នាក់ បានបើករថយន្ដដឹកទំនិញ នៅក្នុងល្បឿនមធ្យម ស្រាប់តែរេចង្កូតធ្លាក់ចូលប្រឡាយ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីព្រឹកព្រលឹម ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បានបើករថយន្ដដឹកទំនិញធុនធំមួយគ្រឿង នៅក្នុងល្បឿនមធ្យម។ លុះពេលគាត់បានបើករថយន្ដមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបានរេចង្កូតខុសផ្លូវ ធ្លាក់ចូលប្រឡាញ នៅតាមចិញ្ចើមផ្លូវ គល់ទៅមុខលែងរួច។ ប៉ុន្ដែករណីនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ហើយបានអនុញ្ញាតឲ្យម្ចាស់ រករថយន្ដស្ទូច មកស្ទូចយករថយន្ដទៅជួសជុលដោយខ្លួនឯង ព្រោះមិនបានប៉ះពាល់ដល់អ្នកដទៃ៕

ពត័មានពេញនិយម