ចោរ២នាក់ នាំគ្នាឆក់ទូរស័ព្ទរបស់ជនបរទេស លង់ខ្លួនខាតអស់ម៉ូតូមួយគ្រឿង

21-មេសា-2025 - ម៉ោង 11:39:AM

រាជធានីភ្នំពេញ៖ ជនបរទេសម្នាក់ កំពុងតែកាន់ទូរស័ព្ទ ស្រាប់តែមានចោរ២នាក់ ជិះម៉ូតូមកឆក់ទូរស័ព្ទរបស់គាត់ តែប៉ះចំថ្ងៃអង្សា ធ្វើឲ្យចោរភ័យផ្ដួលម៉ូតូចោល រត់គេចខ្លួនយកតែប្រាស់សអាយ៉ូស កាលពីវេលាម៉ោង៩ និង ៥នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ៥៥ កែងនឹងផ្លូវលេខ២២៨ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានជនបរទេសម្នាក់ កំពុងតែធ្វើដំណើរតាមផ្លូវលេខ៥៥បណ្ដើរ និង ចុចទូរស័ព្ទ ម៉ាក IPhone 7Plus ពណ៌ខ្មៅ លេងបណ្ដើរ។ លុះពេលជនបរទេសម្នាក់នោះ បានធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែមានចោរ២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក ម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IU-4815 មកអែបជិត ហើយឆក់ទូរស័ព្ទពីដៃរបស់គាត់ តែមិនបានសម្រេច។ ប៉ុន្ដែភ្លាមៗនោះ ជនរងគ្រោះបានហក់ទៅចាប់ទាញម៉ូតូរបស់ជនសង័្សយផ្ដួល ធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោ រត់ចោលម៉ូតូរបស់ពួកគេ និង ជ្រុះទូរស័ព្ទមួយគ្រឿង ម៉ាក IPhone 13pro max ។

ក្រោយពេលកើតហេតុ អាវុធហត្ថខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានដកហូតម៉ូតូ និង ទូរស័ព្ទរបស់ចោរ យកទៅរក្សាទុក និង ស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីនាំមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ពត័មានពេញនិយម