បុរសជនជាតិចិនម្នាក់ បើករថយន្ដលឿនទាំងបែកកង់ បុកខឿនខូចខាតយ៉ាងដំណំ

ម្សិលមិញ ម៉ោង 11:07:AM

រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្ដស៊េរីទំនើបយ៉ាងលឿន ទាំងរថយន្ដបែកកង់ ចុះពីលើស្ពានជ្រោយចង្វា ធ្វើឲ្យរថយន្ដរេចង្កូតទៅបុកខឿន នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្ដខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង ៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហហេតុ មានបុរសជនជាតិចិនម្នាក់ បានបើករថយន្ត ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV- 7677 យ៉ាងលឿន នៅក្នុងទិសដៅពីកើតទៅលិច។ លុះពេលជនបរទេសម្នាក់នេះ បានបើករថយន្ដមកដល់ចំណុចរង្វង់កួចកាណុង សម្រាប់តែរថយន្តបានផ្ទុះកង់មុខ។ ប៉ុន្ដែអ្នកបើកបរ នៅតែបន្ដបើករថយន្ដទៅមុខបន្ថែមទៀត ធ្វើឲ្យរថយន្តរេចង្កូត ជ្រុលទៅបុកខឿនសួនច្បារ បណ្តាលឲ្យរងការខូចខាត ខណៈរថយន្តបង្កបានដាច់កង់ ផ្នែកមុខខាងឆ្វេង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និង ស្ទូចយករថយន្ដបង្កទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕

ពត័មានពេញនិយម