នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធាន និងជា តំណាង ដ៏ ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន អញ្ជើញ ជា អធិបតី ភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ នៅរោង ចក្រខ្មែរ ប៊ែវើរីជីស។
មានប្រសាសន៍នាឱកាសនៃពិធីនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានថ្លែងអរគុណដល់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្តល់កិច្ចសហប្រតិបត្តិការដល់សមាគម អ.ម.ត តបតាមការអំពាវនាវរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត សម្រា ប់ ផ្តល់ ឱកាស ដល់ និស្សិតអាហារូបករណ៍ អ.ម.ត នូវកម្មវិធីទស្សនកិច្ចសិក្សា, កម្មសិក្សា ឬឱកាស ការងារ ព្រមទាំងឱកាសចូលរួមសិក្ខាសាលា, វគ្គបណ្តុះបណ្តាលខ្លីៗ, ការចែករំលែកចំណេះដឹង និង បទ ពិសោធលើវិស័យពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់និស្សិតគ្រប់រូបឱ្យបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បី ក្លាយ ជាមូលធនមនុស្សប្រកបដោយសក្តានុពល ជាពិសេស ក្នុង យុគ សម័យ បច្ចេក វិទ្យា ឌីជីថល សម្រាប់ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា៕