ឯកឧត្តម ឃួង ស្រេង៖ គ្រឹះស្ថានសិក្សាជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស

ម្សិលមិញ ម៉ោង 02:39:PM

 

អាចជារូបភាពនៃ 2 នាក់

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញ ជា អធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា រាជធានី ភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ជាង៥០០នាក់។អាចជារូបភាពនៃ 2 នាក់ និង ជើងតម្កល់

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា គ្រឹះស្ថានសិក្សាជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស។ ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សឱ្យបានយល់ពីតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក ដើម្បីឱ្យពួកគាត់បានចូលរួមរក្សាសន្តិភាពនេះឱ្យបានគង់វង់។ ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការចូលរួមចលនាប្រលងប្រណាំង ការរៀបចំសម្អាត អនាម័យ បរិស្ថាននៅតាមសាលារៀនអនុវត្តឱ្យបានល្អផងដែរ។អាចជារូបភាពនៃ 13 នាក់, ជើងតម្កល់ និង អត្ថបទ

ពាក់ព័ន្ធបញ្ហាសំរាមក្នុងទីក្រុង ឯកឧត្តម ឃួង ស្រេង លើកឡើងថា សាលារៀនរដ្ឋកន្លងមកធ្លាប់ជំពាក់បំណុលសំរាម សំណល់រឹង តែពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានលុបបំណុលនេះហើយ។ សម្រាប់ឆ្នាំ២០២៥នេះតទៅ សាលារៀនរដ្ឋនឹងមានកញ្ចប់ថវិកាសំរាប់បង់ថ្លៃសំរាម។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ អ្នកដែលបានបង់ថ្ងៃសំរាមមានចំនួនប្រមាណ៦០ទៅ៧០ភាគរយប៉ុណ្ណោះ ដែលធ្វើឱ្យខាតបង់ក្នុងការបង់សំរាមឱ្យទៅក្រុមហ៊ុនប្រមូលសំរាម សំណល់រឹង។ បើការបង់សំរាមពីសំណាក់ប្រជាពលរដ្ឋបាន១០០ភាគរយ នោះនឹងមិនខាតបង់ក្នុងការបង់ថ្លៃសំរាមទៅឱ្យក្រុមហ៊ុនទាំង៣ឡើយ ហើយអាជ្ញាធរក៏អាចដោះស្រាយដោយមិនឱ្យនៅតាមសាលារដ្ឋបង់ថ្លៃសំរាមដែរ។ គ្រឹះស្ថានសិក្សារដ្ឋ មិនមែនជាកន្លែងធ្វើអាជីវកម្ម ដូច្នេះមិនអាចរកលុយបង់ទឹក បង់សំរាមបានទេ ដែលអាជ្ញាធរត្រូវតែរួមគ្នាជួយលើបញ្ហានេះ។អាចជារូបភាពនៃ 9 នាក់ និង អត្ថបទ

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា នៅឆ្នាំ២០២៩ ប្រទេសកម្ពុជានឹងចាក់ចេញពីប្រទេសក្រីក្រ ហើយនៅឆ្នាំ២០៣០ កម្ពុជានឹងឈានទៅសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ ឬជាប្រទេសអ្នកមាន៕អាចជារូបភាពនៃ 3 នាក់

ពត័មានពេញនិយម