ខេត្តព្រះសីហនុ៖ បុរសជាជនជាតិចិនម្នាក់ បានបើករថយន្ដស៊េរីទំនើប មកដល់ភ្លើងស្ដុបមួយកន្លែង ហើយបានដេកលង់លក់ធ្វើមិនដឹង ដោយមិនខ្វល់ អំពីការកកស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរផងទាំងពួងនោះឡើយ រហូតដល់សមត្ថកិច្ចចុះទៅគោះទ្វាររថយន្ដ ហៅឲ្យបើករថយន្ដចេញពីកន្លែងនោះ។
សកម្មភាពរបស់ជនជាតិចិនទំនើងម្នាក់ ត្រូវបានគេរាយការណ៍ ថា បានកើតឡើង នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមមករា ឆ្នាំ២០២៥ ហើយត្រូវបានគេថត យកទៅបង្ហោះ នៅតាមបណ្ដាញសង្គមនានា រហូតនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ដល់អត្ដចរិតមិនថ្លៃថ្នូររបស់ជនជាតិចិនម្នាក់នេះ។ ជនជាតិចិនម្នាក់នេះ បានដេកតាំងពីវេលាម៉ោង៥ រហូតដល់ម៉ោង៧យប់ ទើបសមត្ថកិច្ចទៅដាស់ឲ្យបើករថយន្ដចេញ។
ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ជាពិសេស អ្នកនិយមចូលចិត្តលេងបណ្ដាញសង្គម បានលើកឡើង ថា នៅក្នុងរយៈពេលប៉ុន្មានឆ្មាំកន្លងទៅនេះ ពួកគាត់បានកត់សម្គាល់ឃើញជនជាតិចិនមួយចំនួន ដោយអាងមានលុយ តែងតែបង្ហាញអត្ដចរិតទំនើង បង្កបញ្ហាជាច្រើន ដូចជា ករណីខាងលើនេះជាដើម។ ជនជាតិចិនទំនើងម្នាក់នេះ បានបើករថយន្ដមកដល់កន្លែងស្ដុបហើយ បែរជាគាត់ដេកនៅក្នុងរថយន្ដ ធ្វើមិនដឹង មិនខ្វល់ពីការបង្កការកកស្ទះចរាចរណ៍ ដល់អ្នកប្រើប្រាស់ដងផ្លូវផ្សេងៗទៀត។ ចរិតរបស់គាត់ ហាក់បីដូចជាប្រទេសកម្ពុជា គ្មានច្បាប់អ៊ីចឹង។
អ្នកខ្លះទៀត បានលើកឡើង ថា ករណីបែបនេះ គួរតែសមត្ថកិច្ចចាត់វិធានការឲ្យបានខ្លាំងក្លាបន្ដិច ដើម្បីឲ្យជនទំនើបបែបនេះ រាងចាល៕