សម្តេចតេជោ ហ៊ុន សែន គ្រោងចែករំលែកពិសោធន៍គ្រប់គ្រងគ្រួសារ ហើយចៅៗទាំងអស់ ត្រូវបានកំណត់ឱ្យរៀនវិទ្យាសាស្ត្រនយោបាយ

6 ម៉ោងមុន

អាចជារូបភាពនៃ 5 នាក់, ជើងតម្កល់ និង អត្ថបទ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហើបថា សម្ដេចគ្រោងចែករំលែកពិសោធន៍គ្រប់គ្រងគ្រួសារ ហើយចៅៗទាំងអស់ ត្រូវបានកំណត់ឱ្យរៀន វិទ្យាសាស្ត្រនយោបាយ។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើសុំវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។អាចជារូបភាពនៃ 6 នាក់, ការិយាល័យពងក្រពើ និង អត្ថបទ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលខាងមុខ ខ្ញុំនឹងសរសេរអំពីបទពិសោធន៍ លើបញ្ហាគ្រប់គ្រងគ្រួសារ ដោយសារក្នុងចំណោមរឿង ដែលបានបញ្ចេញទៅ បានសរសេរអំពី គូរផ្សេងមិនព្រាត់ ប៉ុន្ដែសរសេរត្រឹមតែពីឆ្នាំ១៩៧៣ ដល់១៩៧៩ ឥលូវចង់ចាប់ផ្ដើមពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ»។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់ចៅៗ ត្រកូលហ៊ុនទាំងអស់ ទោះបីរៀនមុខវិជ្ជាអ្វីក៏ដោយ តែត្រូវរៀនមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ ព្រោះឥលូវជាសង្គ្រាម បង្កើតជាមួយត្រកូលហ៊ុន ដូច្នេះត្រកូលហ៊ុនទាំងអស់ ត្រូវរៀនមុខវិជ្ជាវិទ្យាសាស្ដ្រនយោបាយទាំងអស់គ្នា៕អាចជារូបភាពនៃ 7 នាក់, អំពូល និង អត្ថបទ

ពត័មានពេញនិយម