ប្ដីស្ទើរបែកទ្រូងស្លាប់ ត្រឡប់មកពីធ្វើការ ឃើញប្រពន្ធដេកឱបប្រុសថ្មីក្នុងបន្ទប់

10-មករា-2025 - ម៉ោង 11:19:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានចេញពីធ្វើការ វិលត្រឡប់មកដល់ផ្ទះជួលវិញ ស្រាប់តែឃើញប្រពន្ធរបស់ខ្លួន កំពុងតែណែបនិត្យជាមួយប្រុសថ្មី នៅក្នុងបន្ទប់តែ២នាក់ ធ្វើឲ្យរូបគេស្ទើរតែប្រេះបេះដូងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅម្តុំផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសជាប្តី បានឲ្យដឹង ថា កាលពីព្រឹក ថ្ងៃកើតហេតុ គាត់បានចេញទៅធ្វើការ ហើយទុកប្រពន្ធ និង កូនស្រីម្នាក់អាយុ៣ឆ្នាំ នៅក្នុងបន្ទប់ជួល។ លុះពេលគាត់បានវិលត្រឡប់ មកពីធ្វើការវិញ ស្រាប់តែឃើញប្រទះឃើញសហាយរបស់ប្រពន្ធខ្លួន កំពុងតែនៅក្នុងបន្ទប់ជួល កៀកកើយជាមួយមួយគ្នា។ បើទោះជាឃើញហេតុការណ៍បែបនេះក្ដី គាត់បានទប់ចិត្ត មិនប្រើអំពើហិង្សា ទៅលើប្រពន្ធ និង បុរសជាសហាយរបស់នាងនោះឡើយ ហើយគ្រាន់តែឈរមើល រួចហើយបានដើរចេញពីក្នុងបន្ទប់ និង បានយកសោចាក់បិទទ្វារពីខាងក្រៅ។

ប្រភពព័ត៌មានដដែល បានបន្ដ ថា បន្ទាប់មក គាត់បានចុចទូរស័ព្ទប្តឹងទៅមន្ត្រីសាលាសង្កាត់ ស្នើឱ្យជួយអន្តរាគមន៍។ លុះបន្ដិចក្រោយមក មន្ត្រីរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានចុះមកធ្វើអន្តរាគមន៍ ហើយបាននាំគាត់ និង ប្រពន្ធរបស់គាត់ ហើយប្រុសសហាយរបស់នាង ទៅសាកសួរតាមនីតិវិធី។

បើតាមប្រភពព័ត៌មាន ពីសាលាសង្កាត់ បានឲ្យដឹង ថា ភាគីទាំង២នាក់ប្ដីប្រពន្ធមួយគូនេះ បានព្រមព្រៀង ធ្វើលិខិតចែកផ្លូវគ្នាដើរត្រឹមនេះតែម្ដង គឺព្រមព្រៀងលែងលះ៕

ពត័មានពេញនិយម