រាជធានីភ្នំពេញ៖ និស្សិតម្នាក់ បានបើកម៉ូតូយ៉ាងលឿន លុះពេលជួបនឹងស្ថានភាពគ្រោះថ្នាក់ ក៏ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកគូទកង់បីយ៉ាងពេញទំហឹង បណ្ដាលឲ្យធ្លាយពោះ ចេញពោះវៀនមកក្រៅ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៨ ខែរមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចលើស្ពានអាកាសចោមចៅ ស្ថិតក្នុងភូមិចោមចៅទី៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មានយុវជនម្នាក់ បានជិះម៉ូតូ ម៉ាកស្កូពី ពាក់ស្លាកលេខ ភ្នំពេញ 1JL-2293 យ៉ាងលឿន ស្របទិសគ្នាជាមួយនឹងកង់បីមួយគ្រឿង។ លុះពេលគាត់បានបើកម៉ូតូ មកដល់ចំណុចកើតហេតុ ក៏ជួបនឹងស្ថានភាពគ្រោះថ្នាក់ ហើយចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកកង់បីយ៉ាងពេញទំហឹង បណ្ដាលឲ្យរយះពោះ ធ្លាយចេញពោះវៀនមកខាងក្រៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង យកយានយន្ដទៅរក្សាទុក។ ដោយឡែក អ្នករងរបួសធ្ងន់ ត្រូវបានក្រុមរថយន្ដសង្គ្រោះបន្ទាន់ ង៧០ ដឹកបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យសង្ឃពេទ្យ ឬ មន្ទីរពេទ្យព្រះកុសុមៈ។