ព្រឹទ្ធសភាបានពិនិត្យ និងអនុម័ត លើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន

ម្សិលមិញ ម៉ោង 02:37:PM


នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។


អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺ ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី បានអញ្ជើញមកការពារសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងសហការី។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណចក្រកម្ពុជា ដោយមានសំឡេងគាំទ្រចំនួន ៥៩ សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល៕

ពត័មានពេញនិយម