កម្ពុជាត្រូវបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ បណ្តាញ មន្រ្តី អត្រានុកូលដ្ឋាន តំបន់ អាស៊ី អាគ្នេយ៍ ជា លើក ទី២ ដោយកិច្ចប្រជុំនេះមានតំណាងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ រួម ទាំង តំណាង ប្រទេស ប៉ាពូ ញូគី ណេ និងអង្គការមួយចំនួនទៀតចូលរួម។
កិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺមាន រយៈ ពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ហើយគោល បំណង នៃ កិច្ច ប្រជុំ គឺ ដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តការងារ ដើម្បីស្វែងរក ដំណោះ ស្រាយ រួម គ្នា តាមរយៈកិច្ចសហការរវាងប្រទេសនិងប្រទេសក្នុងតំបន់ ក្នុងគោលដៅព ង្រឹង ប្រព័ន្ធ ការងារ អត្រា នុកូលដ្ឋាន និងអត្តសញ្ញាណកម្មជាដើម។
ថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំខាងលើនេះ ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយ នៃអគ្គនាយក អត្ត សញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការ ងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.) បានលើក ឡើង ថា កិច្ចប្រជុំនេះគឺជាឱ កាស ដ៏ ល្អមួ យ សម្រាប់ បណ្តាញ មន្រ្តី អាត្រនុកូលដ្ឋាន នៅ តំបន់ អាស៊ី អាគ្នេយ៍ បាន ជួប ពិភាក្សាគ្នា ដើម្បី រកដំណោះស្រាយរួមគ្នាអំពីបញ្ហាអត្រានុកូលដ្ឋាន និងចែករំលែក បទ ពិសោធន៍ គ្នា ទៅ វិញទៅមកទាក់ទង និង ប្រធានបទខាងលើនេះ។
នៅក្នុងកិច្ចប្រជុំនោះឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានប្រាប់ដល់អង្គប្រជុំថា ប្រ ទេស កម្ពុជាបានកំណត់នូវអាទិភាពលើការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត សញ្ញាណ កម្ម សម្រាប់រយៈពេលវែង ដោយក្នុងនោះរួម មាន ការ បង្កើត នូវ អ គ្គនា យកដ្ឋាន អត្ត សញ្ញាណ កម្ម ដែលប្រមូលផ្តុំ ការងារជំនាញពាក់ព័ន្ធគ្នា ឲ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងតែមួយ។ ការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្រ្ត ជាតិ ស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ របស់រាជ រដ្ឋាភិបាល កម្ពុជា ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុ កូលដ្ឋាន និងអត្តសញ្ញាណកម្ម សម្រេច ឲ្យ បាន នូវ គោលដៅ«បុគ្គលគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ និងបុគ្គល ម្នាក់ ៗ មាន អត្ត សញ្ញាណ តែមួយ» ។ ការប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្ត សញ្ញាណ កម្ម ជាដើម។
ឯកឧត្តមបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំ ក្នុង ការបន្តជំរុញនិងពង្រឹងការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្ម ជាក់ស្តែង «កម្ម វិធី នយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារមាតុភូមិ២០២៣-២០២៨ និង ទាំង យុទ្ធសាស្រ្តបញ្ច កោណដំណាក់កាលទី១» របស់រាជ រដ្ឋាភិបាល បាន ផ្តល់ អាទិភាព លើ ការ ជំរុញ ការ អនុវត្តផែនការយុទ្ធ សាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម និងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណ កម្មឲ្យសម្រេចបានជោគជ័យដូចការគ្រោងទុកផងដែរ៕