ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៥នេះនឹងប្រារព្ធឡើងនៅតំបន់អភិវឌ្ឍន៍កោះនរា

ម្សិលមិញ ម៉ោង 09:44:AM

អាចជារូបភាពនៃ 7 នាក់
ភ្នំពេញ ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៥នេះ គ្រោងនឹងប្រារព្ធឡើងនាខែឧសភា នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លើផ្ទៃដីជាងមួយហិកតា។

ដើម្បីត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៥នេះ នារសៀលថ្ងៃទី១៣ ខែមករា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលមានទីតាំងនៅលើតំបន់អភិវឌ្ឍន៍កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។អាចជារូបភាពនៃ 6 នាក់, មនុស្សកំពុងលេងបាល់ទាត់, មនុស្ស​កំពុង​លេង​បា​ល់ទាល់ និង ស្មៅ

ក្នុងឱកាសនោះក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា នៅជាប់ខាងត្បូងឈាងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា។ ក្នុងទំហំដីនេះសម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចជាឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញរុះរើរោង និងណែនាំឱ្យដាំស្មៅក្នុងទីតាំងនេះឱ្យបានស្រស់ស្អាតផងដែរ។អាចជារូបភាពនៃ 5 នាក់ និង អត្ថបទ
សូមជម្រាបថា ព្រះរាជពិធី ច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែពិសាខ ត្រូវនិងខែឧសភា ដែលកំណត់តាមប្រតិទិនព្រះពុទ្ធសាសនា តាមដំណើរគោលចររបស់ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង និងរៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែ ដើម្បីជានិមិត្តរូបក្នុងការចាប់ផ្ដើមរបរកសិកម្ម៕អាចជារូបភាពនៃ 8 នាក់

ពត័មានពេញនិយម