ថ្ងៃនេះជាខួប៤០ឆ្នាំ ដែលសម្តេចតេជោក្លាយជានាយករដ្ឋមន្ត្រី, សម្តេចតេជោរំលេចថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត គ្របដណ្តប់ដោយការលំបាកជាង៩០ភាគរយ

ម្សិលមិញ ម៉ោង 09:41:AM

អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបគម្រប់៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែល សម្តេច តេជោ ហ៊ុន សែន ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភាឱ្យកាន់តំណែង ជា នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រយៈពេល ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិតរបស់សម្តេច គឺគ្របដណ្តប់ ដោយ ការ លំបាកជាង៩០ភាគរយ។អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

នៅក្នុងថ្ងៃខួប៤០ឆ្នាំ ដែលសភាផ្តល់សេចក្តីទុកចិត្តកាន់តួនាទី ជានាយក រដ្ឋ មន្ត្រីដឹកនាំកិច្ចការជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ បណ្តាញ សង្គមថា ការទទួលបានតំណែងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេល នេះ ហៅ ថានាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋ មន្ត្រី ស្តីទី ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្ត្រី ចាន់ ស៊ី ទៅព្យា បាល ជំងឺនៅទីក្រុង មូស្គូ និងទទួលមរណភាពនាខែធ្នូ ឆ្នាំ១៩៨៤។អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

សម្តេចតេជោ បន្តទៀតថា មុនកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការ បរ ទេស ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៧ឆ្នាំ។ ខែ មីនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩ឆ្នាំ កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សា រដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធាន ក្រុម ប្រឹក្សា រដ្ឋមន្ត្រី ក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី និង ជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។

សម្តេចតេជោ បានបូកសរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេល នេះមានរយៈពេល៤៦ឆ្នាំ ហើយប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លាន ពាន របស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈ ពេល ៥៥ឆ្នាំ (១៩៧០-២០២៥)។អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលត្រូវបានប្រជាជនចាត់ទុកជារដ្ឋបុរស បានគូសរំលេចថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិតរបស់សម្តេចការលំបាកបានគ្រប ដណ្តប់មិនតិច ជាង៩០ភាគរយនោះឡើយ។អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

មានប្រសាសន៍ដល់ការលំបាក សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវប្រសាសន៍ ដែលសម្តេចថ្លែងនៅក្នុងសភាក្រោយពេលជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីក្នុងការទទួលខុសត្រូវលើជោគវាសនាជាតិ និងប្រជាជនជាមួយការប្តេជ្ញាចិត្តដ៏មុតមាំ និងខ្ពស់បំផុត។អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ
«ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភា ក្រោយ ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីថា មិនត្រូវទុកឱ្យ ប្រជាជន ណាម្នាក់ ស្លាប់ដោយអត់បាយដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះ ឡើយ។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ ដោយសាររដូវវស្សា ឆ្នាំ១៩៨៤ មានទឹកជំនន់ផង និងរាំងស្ងួតផង ដែលធ្វើឱ្យប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិ ភាព នៃការងារដំបូងរបស់ខ្ញុំ គឺដោះស្រាយស្បៀងជូនប្រជាជន ដែលនេះ គឺជា មូលហេតុមួយជំរុញឱ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លី គឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន» នេះជាការបញ្ជាក់របស់សម្តេចតេជោ។អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ
ទន្ទឹមនឹងការគូសរំលេចសាររំលឹកដល់រឿងរ៉ាវនៃដំណើរជីវិតក្នុងកិច្ចការជាតិសម្តេចតេជោ ក៏បានបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំ និងចុងក្រោយ៧២ឆ្នាំ ដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់សម្តេចផងដែរ៕អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

ពត័មានពេញនិយម