ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រផលិត សំបកកង់ រថយន្ត ក្នុងខេត្តស្វាយរៀង

13-មករា-2025 - ម៉ោង 11:59:AM


នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ការដ្ឋាន សាង សង់ រោង ចក្រ របស់ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ក្នុងពិធីនោះ ក៏មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.អ.ក. ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តមអភិបាល នៃ គណៈអភិបាល ខេត្ត ស្វាយរៀង, លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group, លោក CAO XIANDONG ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាន់លី ថាយអឺ, លោក ZENG PING អគ្គនាយករងក្រុមហ៊ុន China Construction Fourth Engineering Bureau ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវ កិត្តិយស ជាតិ អន្តរជាតិជាច្រើនរូបផ្សេងទៀត។
នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើង អំពី ទំនាក់ ទំនង យ៉ាង ស្អិត ល្មួត រវាង កម្ពុជា និងមិត្តចិន ហើយនឹងបន្តរឹតបន្តឹងចំណងមិត្តភាពទំនាក់ទំនងការទូតមួយនេះ ឱ្យ កាន់ តែ មាន ភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួម ទាំង ការ សម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកប ដោយ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដែលកសាង ឡើង ដោយ ថ្នាក់ ដឹក នាំមុនៗ។

លើសពីនេះ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗ របស់ មិត្ត ចិន ដល់ កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែល បាន ដាក់ ចេញ ដោយ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែ បាន ជួយ រួម ចំណែក ដល់ ការ អភិវឌ្ឍ សេដ្ឋកិច្ច -សង្គម កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់ កម្ពុជា ទៀត ផង។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពី តួលេខ នៃ ការ កើន ឡើង របស់ គម្រោង វិនិយោគ ដែលបង្ហាញ ឱ្យ ឃើញ ពី ការ ជឿទុ ក ចិត្ត របស់ វិនិយោគិន មក លើ រាជ រដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗដូចជា៖ (១)កត្តាសុខសន្តិភាព ស្ថេរ ភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច (២)លក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់ និងលិខិត បទ ដ្ឋាន គតិយុត្ត និង (៣)ការបើកចំហសេដ្ឋកិច្ច ទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ ជាពិសេស ភាព អំណោយ ផល នៃលក្ខខណ្ឌ និងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគ នៃ ព្រះរាជាណាចក្រកម្ពុជា។

រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលប្រារ ព្ធពិ ធីបើក ការដ្ឋាន សាង សង់ នា ព្រឹក នេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួប ពិភាក្សា ទ្វេភាគី រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរ បេសកកម្ម គោះ ទ្វារ វិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាល ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

គម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃ ខេត្ត ស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយ ទំហំ ទុន វិនិយោគ រហូត ដល់ ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែល រំពឹង ថា នឹង បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០កន្លែង។ គម្រោង វិនិយោគ មួយ នេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃ សម្រាប់ តំបន់ សេដ្ឋកិច្ច នេះ បន្ថែម ទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិ សេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុង ការ ធ្វើ ពិពិ ធកម្ម ផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់៕

ពត័មានពេញនិយម