បេក្ខជនជិត១ពាន់នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការលើ(វិញ្ញាសាសរសេរលើកទី២)ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

13-មករា-2025 - ម៉ោង 11:31:AM


ភ្នំពេញ៖ គណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ នៃក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ ដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការចូលក្របខ័ណ្ឌក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ (វិញ្ញាសាសរសេរលើកទី២)មណ្ឌលប្រឡងនៅសាលាភូមិន្ទរដ្ឋបាល។

បេក្ខជន ៨០៨នាក់ (ស្រី ៤៤៦នាក់) ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ បានមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារក្នុងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ដែលចាប់ផ្តើមដំណើរការប្រឡងនៅ លើវិញ្ញាសាជំនាញពន្ធដារ។ បេក្ខជន ត្រូវបានគណៈកម្មការប្រឡង និងក្រុមការងារពាក់ព័ន្ធ ពិនិត្យរកសំណៅឯកសារ និងសម្ភារហាមឃាត់មុនឱ្យបេក្ខជនចូលបន្ទប់ប្រឡង ដោយមានការសម្របសម្រួល និងផ្តល់ព័ត៌មានផ្សេងៗពីក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខ័ណ្ឌអញ្ជើញបើកស្រោមសំបុត្រវិញ្ញាសា សរសេរលើកទី២នៃប្រ ឡងជ្រើសរើសមន្ត្រីរាជការចូលក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ។ បេក្ខជនប្រឡងជាប់លើវិញ្ញាសាសរសេរ លើកទី២ទាំងអស់ត្រូវឆ្លងកាត់កិច្ចសម្ភាសផ្ទាល់មាត់ជាដំណាក់កាលចុងក្រោយ មុននឹងក្លាយជាមន្ត្រីរាជការចូលក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ៕

ពត័មានពេញនិយម