អង្គការយូនីសេហ្វ៖ ព្យុះទីហ្វុងយ៉ាហ្គី ប៉ពាល់ដល់កុមារតំបន់អាស៊ាន ជិត៦លាននាក់

7 ម៉ោងមុន

 

រដ្ឋធានីហាណូយ៖ អង្គការយូនីសេហ្វ (UNICEF) បានអះអាង កាលពីថ្ងៃទី១៨ ខែកញ្ញា ថា កុមារជិត៦លាននាក់ បានរងផលប៉ះពាល់ ដោយគ្រោះមហន្ដរាយ បង្កឡើងដោយព្យុះទីហ្វុង យ៉ាហ្គី (Yagi) ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់«អាស៊ាន» ដោយសារតែពួកគេមិនមានលទ្ធភាពទទួលបានទឹកស្អាត ការអប់រំ ការថែទាំសុខភាព អាហារ និង ទីជម្រក។ នេះបើតាមសារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

ព្យុះទីហ្វុងយ៉ាហ្គី ជាខ្យល់ព្យុះដ៏មានកម្លាំងខ្លាំង បាននាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លាំង ឆ្លងកាត់ប្រទេសវៀតណាម ថៃ ឡាវ និង មីយ៉ាន់ម៉ា។ ព្យុះដ៏កំណាចនេះ បានវាយប្រហារឆ្លងកាត់បណ្ដាប្រទេសរបស់អាស៊ានទាំងនេះ កាលពីរយៈពេលជិត២សប្ដាហ៍មុននេះ។

ប្រទេសថៃ ត្រូវបានគេរាយការណ៍ អំពីអ្នកស្លាប់ចំនួន៣នាក់បន្ថែមទៀត ក្នុងថ្ងៃតែមួយ ដោយធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងប្រទេសនេះកើនដល់១៨នាក់ ខណៈចំនួនអ្នកស្លាប់សរុបកើនដល់៥៣៧ នៅទូទាំងតំបន់អាស៊ាន។ ស្របគ្នានេះដែរ មនុស្សជិត ៤00 000នាក់ នៅប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយទឹកជំនន់។

បើតាមមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់«UNICE» ដែលជាអង្គការមនុស្សធម៌ បានឲ្យដឹង ថា អាកាសធាតុបែបនេះ និង គ្រោះថ្នាក់ខាងមនុស្សធម៌ ប៉ះពាល់ដល់កុមារ នៅអាស៊ីបូព៌ា និងប៉ា ស៊ីហ្វិក ដោយមិនសមាមាត្រគ្នា។ ពួកគេងាយរងគ្រោះ ជាងជីដូនជីតារបស់ពួកគេ ដែលរងផលប៉ះពាល់ រហូតដល់ទៅ៦ដង៕

ពត័មានពេញនិយម