កម្ពុជា-ចិនសន្យាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្ដិសុខ និង ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន

18 ម៉ោងមុន

 

ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បាន បង្ហាញ ជំហររួមគ្នា ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្ត ច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។

នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បាន សម្ដែង នូវ ការ ស្វាគមន៍ ចំពោះ វត្តមានរបស់លោក វ៉ាង វិនប៊ីន ដែលត្រូវបានតែង តាំង ជា ឯក អគ្គ រដ្ឋ ទូត ចិន ប្រចាំ កម្ពុជា ដោយតាមបទពិសោធន៍កាទូតដ៏ប៉ិនប្រសប់ និងយូរឆ្នាំរបស់លោកឯកអគ្គរដ្ឋទូត នឹង ធ្វើ ឲ្យ ទំនាក់ ទំនង រវាងកម្ពុជា-ចិនកាន់តែរឹងមាំបន្ថែមទៀត ខណៈកម្ពុជា និងចិនមានទំនាក់ ទំនង ជា ប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រង់ជ្រោយ និងជាមិត្តដែកថែប។

នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម សន្តិ បណ្ឌិត បាន លើក ឡើង អំពី កិច្ចសហប្រតិបត្តិការដ៏ល្អរវាង ភាគី ទាំង ពីរ កម្ពុជា និងចិន នាពេលកន្លងមក ក្នុងនោះមានទាំងវិស័យសន្ដិសុខ, សេដ្ឋកិច្ច និងពាណិជ្ជ កម្ម ជា ដើម។ យ៉ាងណាក៏ដោយនៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏ បានប្រកាសថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រដ្ឋាភិបាលចិន ដែល បាន ផ្ដល់ កិច្ច សហ ប្រតិបត្តិ ការ និងជំនួយនៅក្នុងការអភិវឌ្ឍលើវិស័យមួយជាច្រើនដល់កម្ពុជាផងដែរ ។

ថ្លែង នៅ ក្នុងកិច្ចជំនួបនោះដែរ លោកវ៉ាង វិនប៊ីនក៏បានលើកឡើងផងដែរថា ផ្អែកទៅលើ ចំណង មិត្ត ភាព ដ៏ យូរលង់ និងប្រពៃណី ក៏ដូចជាមិត្តភាពដែកថែប រដ្ឋាភិបាលចិន តាមរយៈស្ថាន ទូត នឹង បន្ដ គាំទ្រ កម្ពុជា ដើម្បីសម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ ក្លាយជាប្រទេ ស ដែល មាន ចំណូល មធ្យម កម្រិត ខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ សំដៅលើកម្ពស់ក ម្រិត ជីវភាព ប្រជាជន ឲ្យកាន់តែខ្ពស់ផងដែរ។

នៅក្នុងកិច្ចជំនួបនេះ លោក ឯកអគ្គរដ្ឋទូតក៏បានអះអាងផងដែរថា រដ្ឋាភិបាលចិន តាម រយៈ ស្ថាន ទូត របស់ ខ្លួនប្រចាំនៅកម្ពុជា នឹងបន្ដកិច្ចសហប្រតិបត្តិការជួយពង្រឹងសមត្ថភាព ការបណ្ដុះ បណ្ដាល ផ្លាស់ប្ដូរព័ត៌មាន សំដៅពង្រឹងសន្ដិសុខរវាងប្រទេសទាំងពីរចិន-កម្ពុជា និង ទប់ស្កាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទឲ្យកាន់តែសកម្មបន្ថែមទៀតផងដែរ ហើយ លោក ក៏ បាន វាយ តម្លៃ ខ្ពស់ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា និង អាជ្ញាធរ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ចិន និងគូសបញ្ជាក់ថា ស្ថាប័នទាំងពីរ នឹងបន្ដ កិច្ច សហការ គាំទ្រគ្នាទៅវិញទៅមកឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕

ពត័មានពេញនិយម