អាសូរណាស់យុវជនម្នាក់បើកម៉ូតូរអិលចូលក្រោមកង់រថយន្តបណ្តាលអោយស្លាប់ភ្លាមៗ

8 ម៉ោងមុន


ភ្នំពេញ ៖ យុវជនម្នាក់បានបើកម៉ូតូមួយគ្រឿងរួចក៏បានរអិលចូលក្រោមរថយន្តដឹកសាំង កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅវេលាម៉ោង៣នឹង៥៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ទល់មុខវត្តស្ទឹងមានជ័យ ផ្លូវ២១៧ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


បើតាមប្រភពពត៌បានអោយដឹងថាជនរងគ្រោះមានឈ្មោះ ចក់ ឆែម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកសាច់ជ្រូក ស្នាក់នៅបន្ទប់ជួលក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ និងមាន ស្រុកកំណើតនៅភូមិចំការមន ស្រុកឈូក ខេត្តកំពត ។
មុនពេលកេីតហេតុ គេឃើញយុវជនម្នាក់បានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ៊រីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1G -4749 ដឹកសាច់ជ្រូកលេីម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែរអិលដួលម៉ូតូបណ្តាលឲបុរសខាងលើនេះខ្ទាត់ចូលក្រោមកង់រថយន្តមួយគ្រឿងដែលជាប្រភេទដឹកប្រេងឥន្ធនៈម៉ាកCHENGLONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G -1017 ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូ កិនធ្លាយខួរស្លាប់ភ្លាមៗមួយរំពេចយ៉ាងរន្ធត់ ។ រីឯភាគីខាងរថយន្តបង្កវិញ ភា្លមៗនោះក៏ព្យាយាមបេីករថយន្តរត់រហូតដល់ជិតវិទ្យាល័យ ជា ជាស៊ីម សាមគ្គី ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏សមត្ថកិច្ចឃាត់រថយន្ដ និងអ្នកបេីកបរបានប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍ចាត់ការបន្ត។
សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្ត និងម៉ូតូ រួមទាំងអ្នកបេីកបរទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីចាត់ការតាមនិតិវិធី។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ពត័មានពេញនិយម