ប្រទេសថៃ ប្រឈមនឹងគ្រោះទឹកជំនន់ជន់លិចភ្លាមៗ ព្រោះ​​ភ្លៀងធ្លាក់ខ្លាំងជិត១សប្ដាហ៍បន្ដទៀត

19 ម៉ោងមុន

 

រាជធានីបាងកក៖ ស្របពេលខេត្តភូកេត នាភាគខាងត្បូងរបស់ប្រទេសថៃ កំពុងតែរងគ្រោះដោយសារទឹកជំនន់នោះ ព្យុះបានបន្ដវាយប្រហារមកលើប្រទេសថៃ ដោយនាំមកជាមួយនឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំង ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៩ ដល់ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ថា តំបន់ជាច្រើន នៃខេត្តភូកេត (Phuket) ដែលជាខេត្តនៅលើដែនកោះមួយនាភាគខាងត្បូងរបស់ប្រទេសថៃ ត្រូវបានទឹកជន់លិចផ្លូវជាច្រើន។ ស្របគ្នានេះដែរ អាជ្ញាធរនៅក្នុងតំបន់ បានសម្រេចបិទផ្លូវមួយចំនួន ក្រោយពេលមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង កាលពីព្រឹក ថ្ងៃពុធ (ទី១៨ ខែកញ្ញា)។

No photo description available.

នាយកដ្ឋានព្យាករណ៍អាកាសធាតុថៃ បានឲ្យដឹង ថា នឹងមានភ្លៀងធ្លាក់ខ្លាំង នៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃចន្ទ ដែលនាំមកជាមួយនឹងខ្យល់មូសុងប្រចាំឆ្នាំ និង ព្យុះត្រូពិក។ ព្យុះនេះកំពុងអភិវឌ្ឍទៅជាព្យុះទីហ្វុង ខណៈវានឹងវាយប្រហារទៅលើប្រទេសវៀតណាម នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា។

May be an image of temple

លោកស្រី ខនរ៉ាវី ស៊ីតធីឈីវ៉ាផាក (Kornrawee Sitthichivapak) អគ្គនាយក នៃនាយកដ្ឋានឧតុនិយមថៃ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ភ្លៀងធ្លាក់ខ្លាំង និង មានខ្យល់បោកបក់ខ្លាំង នៅតំបន់ភាគខាងជើង ភាគឦសាន និង វាលទំនាបភាគកណ្តាលរបស់ប្រទេសថៃ ដោយរួមទាំងរាជធានីបាងកក តំបន់ភាគខាងកើត និង ភាគខាងត្បូង ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែកញ្ញា។ អាកាសធាតុបែបនេះ នឹងនាំឲ្យប្រទេសថៃ អាចនឹងមានគ្រោះទឹកជំនន់ ហើយទឹកជំនន់ជន់លិចភ្លាមៗ អាចនឹងកើតឡើង នៅតាមតំបន់ជម្រាលភ្នំ តំបន់វាលទំនាប និង តំបន់ជិតមុខផ្លូវទឹក៕

No photo description available.

ពត័មានពេញនិយម