រដ្ឋបាលរាជធានីរៀបចំរថយន្តក្រុង ៦៥៣គ្រឿង ជិះដោយមិនបង់ប្រាក់ទៅមកតាមខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ម្សិលមិញ ម៉ោង 11:35:AM

May be an image of 7 people


យោងតាម សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដោយ​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤​ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយជិះមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

 May be an image of 5 people

សេចក្ដីជូនដំណឹងដដែលបានឱ្យដឹងថា កាេរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ថ្ងៃ ដោយជិះមិនបង់ប្រាក់នេះ ដើម្បីជួុយសម្រួលដល់ការចំណាយជូនកម្មករ នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តភាពឦសាន។

 May be an image of the Panama Canal

រដ្ឋបាលរាជធានីភ្នំពេញបានបែងចែកគោលដៅបណ្ដារាជធានី ខេត្ត ចំនួន៣ធំៗដូចជា សម្រាប់តម្រាយរត់ក្នុងរាជធានីភ្នំពេញនឹងប្រើប្រាស់រថយន្តក្រុង ១០០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ដែលជាបណ្ដាខេត្តក្រៅពីភូមិភាគឦសាន គឺនឹងប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង។ ចំពោះខេត្តភូមិភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី គឺប្រើប្រាស់រថយន្តចំនួន ៥៦គ្រឿង ដែលគោលដៅទៅខេត្តទាំងនេះនឹងចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។

May be an image of 3 people, trolley and text
ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ រដ្ឋបាលរាធានីភ្នំពេញក៏រៀបចំទឹកពិសារបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរផងដែរ។


ជាមួយគ្នានេះរដ្ឋបាលរាជធានីក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដេកជញ្ជូន​អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល​ ដោយពុំឡើងថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីរួចចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួល​ដល់ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ៕

May be an image of text

May be an image of ticket stub and text

ពត័មានពេញនិយម