សន្ដិសុខក្លឹបស្ពាយឌ័រ រងការចោទប្រកាន់ វាយក្មេងស្ទាវប្រុស-ស្រីចូលលេងកម្សាន្ដ

12-កញ្ជា-2024 - ម៉ោង 12:43:PM

 

រាជធានីភ្នំពេញ៖ ក្មេងស្ទាវប្រុស-ស្រីជាច្រើននាក់ បានរត់ប្រសេចប្រសាច នៅមុខក្លឹបមួយកន្លែង បង្កការភ្ញាក់ផ្អើលឡើង កាលពីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅមុខស្ពាយឌ័រក្លឹប តាមផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមក្រុមក្មេងស្ទាវទាំងនោះ បានអះអាង ថា នៅមុនពេលកើតហេតុ គាត់និងមិត្តភក្ដិប្រុស-ស្រី ប្រហែលជា១០នាក់ បាននាំគ្នា មកចូលលេងក្នុងក្លឹបនេះ។ ប៉ុន្ដែស្របពេលពួកគាត់ កំពុងតែផឹកស៊ីនោះ ស្រាប់តែមានសន្តិសុខនៅខាងក្នុង បានហៅពួកគាត់ ចេញមកខាងក្រៅ។ ភ្លាមៗនោះ សន្តិសុខនៅខាងក្រៅ បែរជាមកទះកំភ្លៀងគាត់ និង មិត្តភក្តិផ្សេងៗទៀត ទាំង៩នាក់។ អ្នកខ្លះត្រូវបានគេទះកំភ្លៀងមួយដៃ និង ខ្លះទៀតត្រូវគេទះកំភ្លៀង ចំនួន២ទៅ៣ដៃ ហើយអ្នកផ្សេងទៀត ក៏ត្រូវបានក្រុមសន្តិសុខវាយផងដែរ។

ស្របគ្នានេះដែរ ក៏មានក្មេងស្រីម្នាក់ គ្រាន់តែសួរនាំ ថា ហេតុអីបានពួកបងៗ ជាសន្តិសុខវាយបងប្រុសរបស់នាង។ បើទោះជាយ៉ាងណា ករណីនេះ គ្រាន់តែជាការអះអាងពីភាគីក្មេងៗស្ទាវតែប៉ុណ្ណោះ។ រីឯភាគីខាងសន្ដិសុខ ក៏មិនបានបញ្ជាក់នោះដែរ៕

ពត័មានពេញនិយម