អាជ្ញាធរវៀតណាម ប្រកាសអំពីកម្រិតទឹកជំនន់ដ៏គ្រោះថ្នាក់ នៅតាមទន្លេធំៗជិតរដ្ឋធានីហាណូយ

12-កញ្ជា-2024 - ម៉ោង 12:45:PM

 រដ្ឋធានីហាណូយ៖ អ្នកស្រុក និង អាជ្ញាធរវៀតណាម នៅតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បំផុត ស្របពេលកម្ពស់ទឹកកើនឡើង នៅតាមដងទន្លេធំៗ នៅជុំវិញទីក្រុងហាណូយ ជាមួយនឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំង ហើយហានិភ័យ នៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅតែបន្តកើនឡើង ដែលជាការគំរាមកំហែងដល់សហគមន៍ នៅតាមច្រាំងទន្លេទាំងនោះ។ នេះបើតាមសារព័ត៌មានរបស់វៀតណាម Vietnam Net បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤។

No photo description available.

ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង នៅតាមតំបន់មួយចំនួននៅជិតនោះ រហូតបណ្តាលឱ្យកម្រិតទឹក នៅតាមទន្លេមួយចំនួន នៅជិតរដ្ឋធានីហាណូយ កើនឡើងខ្ពស់បំផុត។ កម្រិតទឹកទន្លេមួយចំនួន បានហក់ឡើង រហូតដល់កម្រិតប្រកាសអាសន្នធ្ងន់ធ្ងរ។ ស្របគ្នានេះដែរ អាជ្ញាធរវៀតណាម បានចេញនូវការព្រមាន អំពីគ្រោះទឹកជំនន់ ដោយសារតែទឹកហូរខ្លាំង ចេញពីទន្លេទាំងនេះ ហើយត្រូវបានគេព្យាករ ថា កម្រិតទឹកនឹងបន្តកើនឡើង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយវាអាចនឹងកើនដល់កម្រិតទឹកជំនន់ទី៣។

May be an image of 5 people, car, tree and text

បើគិតត្រឹមវេលាម៉ោង៥ល្ងាច កាលពីថ្ងៃទី១០ ខែកញ្ញា ទន្លេហុង (Hong) និងទន្លេឌួង (Duong) ដែលហូរកាត់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម បានបង្ហាញពីកម្ពស់ទឹកកើនឡើងយ៉ាងឆាប់រហ័ស។ តំបន់ភាគកណ្តាល នៃទន្លេហុង ត្រូវបានទឹកជន់លិចទាំងស្រុង។ នេះជាស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយ ស្របពេល អាជ្ញាធរវៀតណាម កំពុងតែតាមដានយ៉ាងដិតដល់ អំពីកម្រិតសុវត្ថិភាព នៃស្ពានឆ្លងកាត់ទន្លេទាំងនេះ។
ខ្យល់ព្យុះទីហ្វុងយ៉ាហ្គី (Yagi) បានវាយប្រហារទៅលើប្រទេសវៀតណាម កាលពីចុងសប្ដាហ៍មុន ហើយវាបាននាំមកជាមួយនឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំង និង បង្កនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ទៅដល់ប្រទេសវៀតណាម។

May be an image of text

បើតាមបណ្ដាញទូរទស្សន៍ Arab News បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ថា អ្នករស់នៅទីក្រុងហាណូយ បានធ្វើដំណើរឆ្លងកាត់ទឹកយ៉ាងជ្រៅ កាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ខណៈកម្រិតទឹកទន្លេ បានឡើងដល់កម្រិតខ្ពស់ នៅក្នុងកំណត់ត្រា រយៈពេល២០ឆ្នាំកន្លងមកនេះ។ រីឯចំនួនអ្នកស្លាប់ ដោយសារព្យុះទីហ្វុងដ៏កំណាចបំផុតនៅអាស៊ី នៅក្នុងកំណត់ត្រា រយៈពេលជាច្រើនទសវត្សរ៍មកនេះ បានកើនឡើងដល់ជាង១៥០នាក់ ខណៈប្រទេសជិតខាង ក៏កំពុងតែប្រឈមមុខនឹងគ្រោះទឹកជំនន់ និង ការរអិលបាក់ដីផងដែរ។May be an image of 1 person

ព្យុះទីហ្វុងយ៉ាហ្គី បានវាយប្រហារទៅលើប្រទេសវៀតណាម កាលពីចុងសប្តាហ៍មុន ជាមួយនឹងល្បឿនខ្យល់ លើសពី១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង។ ឥទ្ធិពល នៃព្យុះដ៏កំណាចមួយនេះ បានបង្កឲ្យមានគ្រោះទឹកជំនន់ជន់លិច នៅតំបន់ភាគខាងជើង នៃប្រទេសឡាវ ថៃ និង មីយ៉ាន់ម៉ា ផងដែរ៕

May be an image of 4 people and body of water

ពត័មានពេញនិយម