រថយន្ដកុងតឺន័រ បើកលឿនរេចង្កូតខុសផ្លូវ ចុះផឹកទឹកនៅតាមវាលស្មៅ

8 ម៉ោងមុន

ខេត្តកណ្ដាល៖ រថយន្ដកុងតឺន័រមួយគ្រឿង បានបើកបរយ៉ាងលឿន ស្រាប់តែរេចង្កូតខុសផ្លូវ ក្រឡាប់ចាក់ទូកុងតឺន័រចោល បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ីជិនពីង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានរថយន្ដមួយគ្រឿង ដឹកទូកុងតឺន័រ ពាក់ស្លាកលេខ ភ្លំពេញ 3A-7920 បើកបរយ៉ាងលឿន តាមបណ្ដោយមហាវិថីស៊ីជិនពីង។ លុះពេលរថយន្ដ បានបើកមកដល់ចំណុចកើតហេតុ មិនដឹងជាអ្នកបើកបរងងុយដេក ហើយងោកមួយភាំងឬយ៉ាងណានោះទេ ស្រាប់តែរថយន្ដបានរេចង្កូតខុសផ្លូវ ចុះវាលស្មៅ នៅតាមចិញ្ចើមផ្លូវ ក្រឡាប់ចាក់ទូកុងតឺន័រចោល បណ្ដាលឲ្យរងការខូចខាត។ បើទោះជាយ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម