រថយន្ដស៊េរីទំនើបមួយគ្រឿង បើកបុកស្រ្ដីក្មេង-ចាស់២នាក់ ដើរឆ្លងថ្នល់

17-កញ្ជា-2024 - ម៉ោង 11:45:AM

 

រាជធានីភ្នំពេញ៖ រថយន្ដមួយគ្រឿង បានបើកបរយ៉ាងលឿន ជ្រុលចង្កូតទៅបុកមនុស្សស្រី២នាក់ បណ្ដាលឲ្យស្រ្ដីចំណាស់ម្នាក់ បាត់បង់ជីវិត ខណៈក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្តម៉ាក Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2AV-3081 យ៉ាងលឿន តាមផ្លូវ OCIC ។ លុះពេលរថយន្ដ បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកស្រ្ដី២នាក់ដ ដែលកំពុងតែដើរឆ្លងថ្នល់កាត់ភ្លៀង បណ្ដាលឲ្យស្រ្ដីចំណាស់ម្នាក់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈក្មេងស្រីម្នាក់ទៀត រងរបួសធ្ងន់ ហើយត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និង វាស់វែង ហើយបានដកហូតរថយន្តយកទៅរក្សាទុក ដើម្បីចាត់ការតាមច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពរបស់ជនរងគ្រោះ ទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម