លោកជំទាវ ជា ស៊ីណា ឃួង ស្រេង នាំយកអំណោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ប្រមាណ៣០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្យ

ម្សិលមិញ ម៉ោង 03:01:PM

May be an image of 6 people, clarinet and oboe

ភ្នំពេញ ៖ លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹក ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសប្បុរសធម៌ចែករំលែកសម្ភារៈ នៃយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ប្រមាណ៣០០នាក់ នៅសាលារាជធានីភ្នំពេញ។

May be an image of 7 people

ក្នុងឱកាសនោះលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងសំរាប់ពេលនេះ សម្តេចនិងលោកជំទាវបានខ្វាយខ្វល់ចំពោះសុខទុក្ខ លោកអ៊ុ លោកពូ ដែលជាសមាជិកមូលនិធិត្រីចក្រយាន ដោយបានផ្តល់ជាអំណោយជូនក្នុងឱកាសបុណ្យភ្ជុំបិណ្យ ដោយក្នុងម្នាក់ៗទទួលបាន៖ថវិកា ៤ម៉ឺនរៀល,មី ១កេស តូច,ទឹកដោះគោ ៥កំប៉ុង,ត្រីខ ១យួរ,តែ ១កញ្ចប់,ខោអាវ ២០ ដែល ទទួលបាន ពី យុទ្ធនាការ ចាស់ អ្នក ថ្មី ខ្ញុំ របស់ សមាគម កាយឫទ្ធិនារី កម្ពុជា ។

May be an image of 9 people

លោកជំទាវ ជា ស៊ីណា ឃួង ស្រេងបានមានប្រសាសន៍បន្តទៀតថា៖ សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រេចបានលទ្ធផលជាច្រើន និងទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន រហូតមានការចូលរួមយ៉ាងគគ្រឹកគគ្រេង។ បើមិនមានការចូលរួមពីបងប្អូនប្រជាណលរដ្ឋ អាជីវករនិងមន្រីរាជការទេ សមាគមកាយឫទ្ធិនារីកម្ពុជា ក៏មិនអាចមានសកម្មភាពផុលផុសដូចពេលនេះដែរ។

May be an image of 3 people and text

លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមរួមគ្នាជួយអភិរ័ក្ស ស៊ីក្លូ តាមរយៈការជួយជិះដើរលេងកំសាន្ត ថតរូបជាអនុស្សាវីយ៍ ដើម្បីអោយកូនចៅយើងសម័យក្រោយៗ នៅតែស្គាល់ស៊ីក្លូរបស់យើងរហូតតទៅ។ ជាមួយគ្នានេះលោកជំទាវក៏បានសូមឲ្យលោកអ៊ុ លោកពូ សមាជិកមូលនិធិត្រីចក្រយាន ខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត៕

May be an image of 7 people

ពត័មានពេញនិយម