ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

8 ម៉ោងមុន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​រួមទាំង​វត្ថុ​តាង ខណៈ​ដែល​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ (​ស្វី​ត​ធី​) ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

បើតាមសមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រ​តិ​បត្ត​ការ​នេះ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ឈៀវ គី​ម​ហាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​ចង្អុលបង្ហាញ​ពី​លោកស្នងការ​នគរបាល​ខេត្ត​បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បាន​ចំនួន​៧​នាក់ និង​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១០​កញ្ចប់ មធ្យម​១​កញ្ចប់ ទូរ​ស័​ព្ទៃ​៤​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

សមត្ថកិច្ចបានបន្តរទៀតថា កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០ និង​២០​នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម្នាក់​ឈ្មោះ ប៉ាត សំ​អឿ​ន ( ហៅ វឹ​ន ) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​នឹងឃាត់ខ្លួនបាននៅក្នុងភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ខាងលើ កម្លាំង​ជំនាញ​ក៏​បាន​បន្តរ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ទៀត ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ស្វី​ត​ធី ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រួម​មាន​ទី​៖
១-​ឈ្មោះ នួន សុ​ផា​នី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ( អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះសំណាក់​)
ទី​២-​ឈ្មោះ នូ ផា​ន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង
ទី​៣-​ឈ្មោះ អេ​ង រ​ដ្ឋា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង
ទី​៤-​ឈ្មោះ គឹ​ម យី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង
ទី​៥-​ឈ្មោះ អេ​ន ឈាង​លី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​វែង​ទី​២ ឃុំ សំបូរ ស្រុក​សំរោង​ទង
និង​ទី​៦-​ឈ្មោះ ខៀវ វិសាល អាយុ ១៧​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ខាងលើ រួម​ជាមួយ​វត្ថុ​តាង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ បាន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

ពត័មានពេញនិយម