ជនជាតិចិន ព័ទ្ធវង់ផឹកស៊ីស្រវឹង វាយតប់គ្នាផ្អើលដល់សមត្ថកិច្ចខ្មែរ

ម្សិលមិញ ម៉ោង 11:25:AM

 

រាជធានីភ្នំពេញ៖ ជនជាតិចិនជាច្រើននាក់ បានទាស់ពាក្យសម្ដី ស្ទុះទៅវាយតប់គ្នា បណ្ដាលឲ្យបែកមុខមាត់ ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ រាយការណ៍ទៅសមត្ថកិច្ច កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្សារអន្តរជាតិលក់សម្ភារគ្រឿងសំណង់ចិន នៅតាមផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានជនជាតិចិនមួយក្រុមមានគ្នាជាច្រើននាក់ បានព័ទ្ធវង់ផឹកស៊ី នៅចំណុចកើតហេតុ។ លុះពេលពួកគេផឹកស្រាស្រវឹង ក៏ទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាវាយតប់គ្នា បណ្ដាលឲ្យបែកមុខមាត់។ ប៉ុន្ដែភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ចេញទៅធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនសង័្សយចិនទាំងនោះ ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម