ជនសង័្សយម្នាក់ ចូលលួចទ្រព្យសម្បត្ដិអ្នកភូមិ ប៉ះចំថ្ងៃអង្សា

ម្សិលមិញ ម៉ោង 11:17:AM

 

រាជធានីភ្នំពេញ៖ បុរសម្នាក់មិនព្រមប្រកបមុខរបរសុចរិត បែរជាចូលចិត្តតែដើរលួចទ្រព្យសម្បត្ដិរបស់អ្នកដទៃ ប៉ុន្ដែក៏មកប៉ះចំថ្ងៃអង្សា ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន កាលពីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅម្ដុំជិតស្ដុបណូគា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីវេលាកើតហេតុ មានបុរសម្នាក់ បានចូលទៅធ្វើសកម្មភាពលួចទ្រព្យរបស់អ្នកភូមិ។ ប៉ុន្ដែជាចៃដន្យភ្លាមៗនោះ អ្នកភូមិបានប្រទះឃើញ ក៏បាននាំគ្នាព័ទ្ធចាប់ខ្លួនតែម្ដង ហើយបានទាក់ទងទៅសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង័្សយ ហើយបញ្ជូនទៅសាកសួរបឋម នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ពត័មានពេញនិយម