ព្យុះកំណាច កំពុងគំរាមកំហែង ដល់តំបន់ភាគកណ្ដាលរបស់វៀតណាម

ម្សិលមិញ ម៉ោង 09:06:AM

 

រដ្ឋធានីហាណូយ៖ ប្រទេសវៀតណាម កំពុងតែប្រកាសអាសន្ន ដល់តំបន់ភាគកណ្ដាលរបស់ខ្លួនឲ្យបង្កើននូវការប្រយុងប្រយ័ត្នខ្ពស់ ខណៈព្យុះត្រូពិកទី៤ បោកបក់មកលើដីគោក រវាងខេត្តក្វាងប៊ីញ (Quang Binh) និង ខេត្តក្វាងង៉ៃ (Quang Ngai) នៅក្នុងរយៈពេល៤៨ម៉ោងខាងមុខ ហើយរដ្ឋាភិបាលបានជំរុញឱ្យអាជ្ញាធរ នៅក្នុងតំបន់ ត្រូវតែត្រៀមលក្ខណៈ សម្រាប់ការរំខានពីអាកាសធាតុដ៏ធ្ងន់ធ្ងរ។ នេះបើតាមសារព័ត៌មានរបស់វៀតណាម Vietnam Net បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

No photo description available.

លោក ង្វៀន វ៉ាន់ ហ៊ួង (Nguyen Van Huong) ប្រធានផ្នែកព្យាករណ៍អាកាសធាតុ នៅមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធារាសាស្ត្រឧតុនិយមវៀតណាម បានប្រកាស កាលពីព្រឹក ថ្ងៃពុធ (ទី១៨ ខែកញ្ញា) ថា ព្យុះនេះនឹងវិវឌ្ឍទៅជាព្យុះត្រូពិកទី៤។

May be an image of 5 people, street and body of water

ព្យុះនេះ បានឆ្លងកាត់តំបន់កោះលូហ្ស៊ុន (Luzon) ដែលកោះដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន នៅព្រឹក ថ្ងៃពុធ ខណៈវាកំពុងស្ថិតក្នុងគន្លងឆ្ពោះទៅកាន់ប្រជុំកោះប៉ារ៉ាសែល (Paracel)។ ព្យុះត្រូពិកនេះ ទំនងជានឹងប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្ររបស់វៀតណាម ចាប់ពីខេត្តក្វាងប៊ីញ រហូតដល់ខេត្តក្វាងង៉ាយ។

May be an image of road

សូមជម្រាប ថា ប្រទេសវៀតណាម កាលពីជាង១សប្ដាហ៍មុនេះ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីព្យុះទីហ្វុងយ៉ាហ្គី (Yagi) ដោយបានបង្កជាទឹកជំនន់ជន់លិចតំបន់ភាគខាងជើង និង បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ គ្រោះធម្មជាតិនេះ បានសម្លាប់ប្រជាជនវៀតណាម យ៉ាងតិច២៩២នាក់ និង ជិត៣០នាក់ផ្សេងទៀតបាត់ខ្លួន៕

May be an image of boat, seaplane and text

ពត័មានពេញនិយម