អតីតនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស Tony Blair កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័ស នៅកម្ពុជា

ម្សិលមិញ ម៉ោង 09:03:AM

May be an image of 4 people, dais, the Oval Office and text

ក្នុងឱកាសនៃជំនួប ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជា​ប្រធាន ប្រតិបត្តិ នៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមាន​សាខា​នៅ​តា​ម​បណ្ដា​ប្រទេស​ជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់អាស៊ាន បានកោតសរសើរការរីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាល១ ប្រកបដោយចក្ខុវិស័យ​វែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

May be an image of 6 people, the Oval Office, dais and text

ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពការងាររបស់វិទ្យាស្ថានTony Blair ដែល​ជា​វិទ្យា​ស្ថាន​ស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សនទានផ្នែកគោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ ដល់បណ្តារដ្ឋាភិបាលនៅលើពិភពលោក។ ឯកឧត្តម Tony Blair បាន​បង្ហាញ​អំពី​បំណង នៃ​ការផ្តល់កិច្ចសហការជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលររួម​ចំណែក​សម្រេច​បាន​នូវ​គោល​ដៅជាយុទ្ធសាស្ត្ររបស់កម្ពុជា។

May be an image of 9 people, the Oval Office, dais and text

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងបេសកកម្មរ​​បស់វិទ្យាស្ថាន Tony Blair និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់វិទ្យាស្ថាន ក្នុងការ​ផ្តល់​កិច្ច​សហការ​ជាមួយ​រាជ​រដ្ឋាភិបាលកម្ពុជា។ សម្តេច​ធិបតី​បាន​ជម្រាប​ជូន​ដោយ​សង្ខេប​នូវ​សមិទ្ធផល​ក្នុង​រយៈ​ពេល​មួយឆ្នាំ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧​ នៃរដ្ឋសភា​ សម្រេចបាន ទិសដៅបន្ត និង​ចក្ខុវិស័យ ព្រមទាំងបានលើកទឹកចិត្តឱ្យវិទ្យាស្ថាន​ Tony Blair បន្តផ្សារភ្ជាប់ទំនាក់ទំនង​ និង​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការជាក់លាក់ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

May be an image of 8 people, dais and text

សម្ដេចធិបតី និង ឯកឧត្តម Tony Blair ក៏បានផ្លាស់ប្តូរបទពិសោធន៍ និង​ទស្សនៈ​អំពី​វិស័យ​សក្ដានុពល សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមមានជាអាទិ៍​៖ វិស័យ​អប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យសុខាភិបាល​, វិស័យឌីជីថល និងការវិនិយោគ ជាដើម៕