ស្រ្ដីម្នាក់ កើតមានវិបត្ដិផ្លូវចិត្ត ឡើងមកលើស្ពានប៉ុនប៉ងបញ្ចប់ជីវិត

17-កញ្ជា-2024 - ម៉ោង 01:48:PM

រាជធានីភ្នំពេញ៖ ស្រ្ដីវ័យចំណាស់ម្នាក់ ទំនងជាកើតមានវិបត្ដិផ្លូវចិត្តយ៉ាងខ្លាំង ទើបធ្វើដំណើរមកប៉ុនប៉ងលោតទម្លាក់ខ្លួន ពីស្ពានព្រះមុនីវង្ស នៅជិតផ្សារច្បារអំពៅ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកដំណើរ និង សមត្ថកិច្ច កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានស្រ្ដីម្នាក់បានធ្វើដំណើរមកដល់កណ្ដាលស្ពានព្រះមុនីវង្ស ហើយប៉ុនប៉ងលោតទឹក ដើម្បីបញ្ចប់ជីវិត។ ឃើញបែបនេះ សមត្ថកិច្ចអាវុធហត្ថ បានចេញមកជួយអន្ដរាគមន៍ ទម្រាំនឹងលោកគាត់ដល់លើម៉ូតូបាន គឺប្រើប្រាស់រយៈពេលយូរដែរ។ រីឯជនរងគ្រោះនៅតែយំស្រែក មិនចង់ត្រឡប់ទៅវិញ។ ប៉ុន្ដែអាវុធហត្ថនៅតែបន្ដលួងលោម និង ប្រាប់ដល់សាច់ញាតិរបស់គាត់ឲ្យដឹកគាត់ត្រឡប់ទៅវិញ។

បើទោះជាយ៉ាងណា មិនមានអ្នកណាម្នាក់បានប្រាប់អំពីវិបត្ដិរបស់គាត់ ដែលឈានដល់ការចង់សម្លាប់ខ្លួនបែបនេះសោះ៕

ពត័មានពេញនិយម