រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ ក្នុងព្រឹត្ដិបត្រព័ត៌មាន ស្ដីពីស្ថាភាពអាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ថា៖
របបខ្យល់មូសុងឦសាន ជាមួយនឹងសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និង លើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី២៩ ដល់៣១ ខែមីនា ឆ្នាំ២០២៥៖
១.តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង កណ្ដាល តាកែវ អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។
២.តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ជួរភ្នំដងរ៉ែក និង ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។
៣.តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។
-រលកទឹកសមុទ្រ មានកម្ពស់មធ្យមអប្បបរមាន០,២៥ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ៕