ឯកអគ្គរដ្ឋទូតអូស្ត្រាលី ស្ងើចសរសើរចំពោះសម្ទុះនៃការអភិវឌ្ឍ និងធនធានមនុស្ស វ័យក្មេង របស់ កម្ពុជា

ម្សិលមិញ ម៉ោង 04:52:PM

ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន បង្ហាញ ការ ស្ងើចសរសើរចំពោះសម្ទុះនៃការអភិវឌ្ឍ និងសក្ដានុពលយុវជនវ័យក្មេងរបស់កម្ពុជា។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ មួ​ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បាន មាន ប្រសាសន៍ បញ្ជាក់ថា ក្នុងរយៈពេលដែល ឯកឧត្តម មក កាន់ តំណែង ជា ឯកអគ្គ រដ្ឋ ទូត រយៈ ពេល ប្រមាណ ៧ខែនៅប្រទេសកម្ពុជា ឯកឧត្តម មានការភ្ញាក់ ផ្អើល ដោយ សារ មើល ឃើញ ច្បាស់ អំពី ការ អភិវឌ្ឍរបស់ប្រទេសកម្ពុជា និងមើលឃើញកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយ ប្រទេសអូស្រ្ដាលីក៏មានបំណងចូលរួមចំណែក ក្នុង ការ អភិវឌ្ឍ នៅ ក្នុង ប្រទេស កម្ពុជា ផង ដែរ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា ចំពោះសក្ដានុពលនៃធនធានមនុស្សកម្ពុជា តាម រយៈ ស្ថិតិដែលយើងទទួលបាន គឺចំនួន ២ភាគ៣ នៃប្រជាពលរដ្ឋកម្ពុជា គឺជា ប្រជា ពលរដ្ឋ ដែល មាន អាយុ តិចជាង ៣០ ឆ្នាំ ដែលចំនួននេះ គឺបង្ហាញថាកម្ពុជាសម្បូរធនធានមនុស្សវ័យក្មេង និង មានកម្លាំងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រីនៃកម្ពុជាកាលពីពេលកន្លងទៅ ឯកឧត្តម ឌីរ៉េក យីប បានប្តេជ្ញាចិត្តក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់ តែ ខ្លាំង ក្លា បន្ថែម ទៀត រួមមាន៖ (១) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់ តែ ខ្លាំង ក្លា ថែមទៀត (២) គាំទ្រកម្ពុជាដែលនឹ ង ចាក ចេញ ពី ចំណាត់ ថ្នាក់ ក្រុម ប្រទេស ដែល មាន ការ អភិវឌ្ឍ តិច តួច (LDC) នៅឆ្នាំ២០២៩ និង (៣) គាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាល ទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។
សម្ដេចធិបតី និងឯកអគ្គរាជទូតអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ច សហ ប្រតិបត្តិ ការ ដ៏ ល្អប្រសើរ រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សា អំពី ការ បន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ថាមពលស្អាត សុខាភិបាល អប់រំ ការពារជាតិ និង សន្តិសុខ រួមទាំងការបណ្តុះបណ្តាលផងដែរ៕

ពត័មានពេញនិយម