បុរសល្មោភកាមម្នាក់ ចាប់ក្មេងស្រីអាយុ៦ឆ្នាំ រំលោភសេពសន្ថវៈ

26-មិនា-2025 - ម៉ោង 12:23:PM

រាជធានីភ្នំពេញ៖ ជនល្មោភកាមម្នាក់ បានចាប់ក្មេងស្រីម្នាក់ រំលោភសេពសន្ថវៈ រហូតបានសម្រេច ហើយបានរត់គេចខ្លួនបាត់ អស់រយៈពេលជាច្រើនថ្ងៃ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវរកឃើញកន្លែងលាក់ខ្លួន និង បានឃាត់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចក្បែរគល់ស្ពានជ្រោយចង្វារ ស្ថិតក្នុងភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីសាច់ញាតិ បានឲ្យដឹង ថា កាលពីយប់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ជនសង័្សយ បានឃើញក្មេងស្រីរងគ្រោះ កំពុងតែឈរម្នាក់ឯង នៅកន្លែងភ្លឺ ស្រាប់តែជននេះ បានហៅកូនរបស់គាត់ មកកន្លែងងងឹត ហើយបានគំរាម ថា « បើហ៊ានមាត់ នឹងច្របាច់កសម្លាប់ចោល»។ ភ្លាមៗនោះ ជនសង័្សយបានចាប់ក្មេងស្រីរងគ្រោះ រំលោភរហូតបានសម្រេច។

ប្រភពដដែល បានបន្ដ ថា បន្ទាប់មក ក្មេងស្រីរងគ្រោះ បានរត់ចេញពីកន្លែងកើតហេតុ ហើយបានពឹងអ៊ំប្រុសម្នាក់ ជួយឌុបនាងទៅកន្លែងលក់បាយរបស់ម្ដាយនាង។ លុះមួយសន្ទុះក្រោយមក ក្មេងស្រីរងគ្រោះ បានដើរចូលទៅក្នុងបន្ទប់ទឹក ទាំងមានសភាពស្លេកស្លាំង ហាក់បីដូចជាគ្មានកម្លាំងកំហែង។ បន្ទាប់ពីក្មេងស្រីរងគ្រោះ បានដើរចេញពីបន្ទប់ទឹកមកវិញ ម្ដាយរបស់នាង បានឃើញដៃកូនស្រី មានឈាម ទើបគាត់សួរនាំ។ ប៉ុន្តែក្មេងស្រីរងគ្រោះ គ្រាន់តែប្រាប់ម្ដាយ ថា «ដៃរបស់នាងមុត ពេលចូលបន្ទប់ទឹក»។ ភ្លាមៗនោះ ម្ដាយរបស់នាង បានប្រទះឃើញខោរបស់កូនស្រី មានឈាម ទើបលួងលោមសួរចុះឡើងៗ រហូតបែកធ្លាយ ថា មានជនល្មោភកាម បានធ្វើបាបនាង ទើបគាត់ប្រញាប់ប្រញាល់ បញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្រ្គោះ។

ប្រភពពីមន្រ្ដីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹង ថា ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយរបស់កុមារីរងគ្រោះរួចហើយ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះស្រាវជ្រាវ ដោយចំណាយពេល៤ថ្ងៃ។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចចម្រុះ បានកំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួន នៅចំណុចក្បែរគល់ស្ពានជ្រោយចង្វារ ស្ថិតនៅភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយពេលឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបានបញ្ជូនជនសង័្សយ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និង ចាត់ការតាមច្បាប់៕

ពត័មានពេញនិយម