សូមនិយាយថាទេ! ចំពោះដំណឹងក្លែងក្លាយ, ដំណឹងក្លែងក្លាយ បង្កើតឡើងដើម្បីបំភ្លៃ បំផ្លើស និងបំភ័ន្ត ក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត

ម្សិលមិញ ម៉ោង 10:19:AM

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវនិយាយថាថាទេ ចំពោះដំណឹងក្លែងក្លាយ (Fake News) ខណៈដែលដំណឹងក្លែងក្លាយត្រូវបានបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភ័ន្ត ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ សំឡេង….ហើយផ្សព្វផ្សាយលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ក្នុងករណីសង្ស័យថាជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា False Information។

គួរជម្រាបជូនថា ព្រឹកនេះក្រសួងព័ត៌មាននឹងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» នៅសាលចតុម្មុខមង្គល នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។
យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា៕

ពត័មានពេញនិយម