បុរសម្នាក់ បើករថយន្ដធំ ក្រឡាប់ផ្ងារជើងទាំងព្រលឹមអុរ

31-មិនា-2025 - ម៉ោង 03:53:PM

ខេត្តក្រចេះ៖ បុរសម្នាក់ កំពុងតែបើករថយន្ដ ស្រាប់តែងោកមួយភាំង ធ្វើឲ្យរថយន្ដក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង៥ និង ៣២នាទីព្រឹក ថ្ងៃទី៣១ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា នៅមុនពេលកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍នោះ មានបុរសម្នាក់ បានបើករថយន្ដធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 4A-7375 ដឹកទំនិញ តាមបណ្ដោយផ្លូវជាតិលេខ៧។ លុះពេលរថយន្ដបើកមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរបានងោកមួយភាំង ធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើង ចាក់ទំនិញចោលពេញដី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ចាត់ចែងតាមនីតិវិធី៕

ពត័មានពេញនិយម