អគ្គី លេបត្របាក់រោងចក្រ នៅខេត្តកណ្ដាល

ម្សិលមិញ ម៉ោង 12:01:PM

ខេត្តកណ្ដាល៖ អគ្គី បានឆាបឆេះរោងចក្រមួយកន្លែង បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង បានរាយការណ៍ដល់សមត្ថកិច្ច ចេញទៅធ្វើអន្ដរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅទល់មុខស្ថានីយប្រេងឥន្ធនៈ PTT អង្គស្នួល តាមផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

នាយកដ្ឋាននគបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ បានចេញផ្សាយ ថា គ្រោះអគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង នៅស្រុកអង្គស្នួល។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលនេះ នៅមិនទាន់បានបញ្ជាក់ អំពីមូលហេតុ និង ទំហំខូចខាតនៅឡើយ ខណៈសមត្ថកិច្ចកំពុងតែធ្វើអន្ដរាគមន៍បាញ់ទឹកពន្លត់។ រីឯវីដេអូពីគ្រោះអគ្គិភ័យ បានបង្ហាញ អំពីភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈបុគ្គលិកកំពុងតែព្យាយាមយកសម្ភារ:ចេញពីរោងចក្រនោះ ហើយសមត្ថកិច្ចជំនាញកំពុងតែបាញ់ទឹកពន្លត់៕

ពត័មានពេញនិយម