ផ្លូវថ្មើរជើងភ្នំពេញ ទាក់ទាញមនុស្សទៅកម្សាន្ដ រាប់ម៉ឺននាក់

31-មិនា-2025 - ម៉ោង 10:11:AM

 

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រី ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ បានរៀបចំទស្សនីយភាពល្ខោនយីកេ និង កម្សាន្ត សម្រាប់បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរបរទេស ទស្សនាកម្សាន្ដ និង ឈ្វេងយល់កាន់តែច្បាស់ អំពីសិល្បៈ របាំប្រពៃណីរបស់ដូនតាខ្មែរ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​រាំ, អំពូល និង មនុស្សច្រើន

កាលពីថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ នាវេលាម៉ោង៧យប់ ជាសប្តាហ៍ទី៤ នៃខែមីនា នេះ ផ្លូវថ្មើរជើង (Walk Street) នៅរាជធានីភ្នំពេញ មានការរៀបចំរបាំប្រពៃណីគោះត្រឡោក ហើយសម្រាប់ថ្ងៃអាទិត្យទី៣០ ខែមីនា វេលាដូចគ្នា មានការរៀបចំទស្សនីយភាពល្ខោនយីកេ។ ការរៀបចំកម្មវិធីល្បែងកម្សាន្ដបែបនេះ ក៏ជាវិធីសាស្រ្ដមួយ សម្រាប់ទាក់ទាញ និង បង្ហាញអំពីប្រពៃណីរបស់ដូនតាខ្មែរ ទៅកាន់អ្នកទេសចរបរទេសឲ្យយល់ដឹងកាន់តែច្បាស់ផងដែរ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង មនុស្សច្រើន

បើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និង ជាអ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានឲ្យដឹង ថា កាលពីសប្តាហ៍ទី៣ ក្រោមការរៀបចំរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បានបង្កើតឱ្យមានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong-Ganga Cooperation Food Festival 2025) ដោយមានស្តង់លក់អាហាររបស់ប្រទេសចំនួន៦ រួមទាំងប្រទេសជាប់ទន្លេមេគង្គ ចំនួន៥ផងដែរ មានដូចជា៖ ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម និង ឥណ្ឌា ។ ស្ដង់លក់អាហារទាំងនេះ មានចំនួន១៨ ស្តង់ ដែលបានធ្វើឱ្យផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានកំណើនមនុស្ស ទៅដើរលេងកម្សាន្ដ និង ទស្សនារាប់ម៉ឺន ដោយខុសប្លែកពីសប្តាហ៍មុនៗ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្សច្រើន និង អត្ថបទ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្រ្ដីក្រោមឱវាទ បង្កើតបរិយាកាសទាក់ទាញ សម្រាប់ផ្លូវថ្មើរជើង (Walk Street) នេះ ហើយតែងតែរៀបចំឱ្យមានការសម្តែង និង ប្រគំតន្ត្រីបុរាណ, មហោរី, របាំប្រពៃណី, រាំវង់, សៀករហស្សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត…។ល។ ។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ផ្លូវថ្មើរជើងនេះ តែងតែមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ហើយការលក់ដូរម្ហូបអាហារ ក៏មានការផ្លាស់ប្តូរផងដែរ។អាចជារូបភាពនៃ 15 នាក់, មនុស្សច្រើន, ផ្លូវ និង អត្ថបទ

សូមជម្រាប ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសដាក់ឱ្យដំណើរការសាកល្បង រយៈពេល២ថ្ងៃ នៅក្នុង១សប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​រាំ និង មនុស្សច្រើន

ពត័មានពេញនិយម