យុវជន ៣នាក់កោរសក់នៅប៉ុស្តិ៍ប៉ូលីសដើម្បីសងគុណឪពុកម្ដាយក្រោយបង្ហោះម៉ូតូតាមផ្លវសាធារណៈបង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរ

28-មិនា-2025 - ម៉ោង 03:46:PM

នៅថ្ងៃទី28 ខែមីនា ឆ្នាំ2025 វេលាម៉ោង09:10 នាទី នៅចំណុចតាមផ្លូវបេតុងលេខ103 ស្ថិតនៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការនគរបាលក្រុងច្បារមន ជំនាញនគរបាលយុត្តិធម៍ក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ បានធ្វើការឃាត់មុខសញ្ញាក្មេងទំនើងដែលកំពុងធ្វើសកម្មភាព បង្ហោះម៉ូតូ ចំនួន03 នាក់ប្រុស ៖


១- ឈ្មោះ ធួន សៅហេង ភេទប្រុស អាយុ 15ឆ្នាំ រស់នៅភូមិទម្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២- ឈ្មោះ សុត វាសនា ភេទប្រុស អាយុ 14ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
៣- ឯក សុជាតិ ភេទប្រុស អាយុ 14ឆ្នាំ រស់នៅភូមិត្រពាំងស្រង់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ


ក្មេងទំនើងទាំង03 នាក់ បានធ្វើការអប់រំ ហៅអណាព្យាបាល មកយកទៅអប់រំបន្ត ចំណែកម៉ូតូត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ រយះពេល03 ខែ ។
ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងអនុវត្ដតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លេីករណីមិនលេីកលែង​ ចំពោះក្រុមក្មេងទំនេីងដែលធ្វេីសកម្មភាព បង្ហោះម៉ូតូតាមផ្លូវសាធារណៈនានានៅក្នុងខេត្ដកំពង់ស្ពឺ ត្រូវតែ;

ទីមួយ – ធ្វើការកោសក់ តាមបែបបុរាណទំនេីបបួនជ្រុង សងគុណមាតាបិតា

ទីពីរ – កោះអញ្ជេីញអាណាព្យាបាបាល មាតាបិតា មកទទួលការសណ្ដាប់ធ្វើការអប់រំនិងធ្វេីកិច្ចសន្យាទទួលខុសត្រូវគ្រប់គ្រងមិនអោយប្រព្រឹត្ដបែបនេះជាថ្មីម្ដងទៀត និងរក្សាទុកមធ្យោបាយម៉ូតូរយៈពេលមួយជាកំណត់មិនលេីស មួយត្រីមាស ៕

ពត័មានពេញនិយម