កម្ពុជា នឹងមានភ្លៀងធ្លាក់ នៅតាមតំបន់

28-មិនា-2025 - ម៉ោង 09:52:AM

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ ក្នុងព្រឹត្ដិបត្រព័ត៌មាន ស្ដីពីស្ថាភាពអាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថា៖

របបខ្យល់មូសុងឦសាន ជាមួយនឹងសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និង លើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែមីនា ឆ្នាំ២០២៥៖

១.តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រក្នុង១វិនាទី។ ខេត្តពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។

២.តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ ក្នុង១វិនាទី។ ខេត្តប៉ៃលិន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌគិរី រតនគិរី ជួរភ្នំដងរ៉ែក និង ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

៣.តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។

-រលកទឹកសមុទ្រ មានកម្ពស់មធ្យមអប្បបរមាន០,២៥ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ៕

ពត័មានពេញនិយម