រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានសរសេរ នៅក្នុងព្រឹត្ដិបត្រព័ត៌មាន ស្ដីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា៖
របបខ្យល់មូសុងឦសាន ជាមួយនឹងសម្ពាធទាប គ្របដណ្ដប់លើចិនខាងត្បូង អាងទន្លេមេគង្គក្រោម និង លើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យមាន៖ ចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២៥៖
១.តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍ មានល្បឿនមធ្យម២ម៉ែត្រក្នុងវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ និង សៀមរាប អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រក្នុងវិនាទី។ ខេត្តប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង និងមណ្ឌលគិរី អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យម អប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍ មានល្បឿនមធ្យម២ម៉ែត្រក្នុងវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។
-រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕