រថយន្ដឡិចស៊ីសស៊េរីទំនើបមួយគ្រឿង បុកម៉ូតូ ខ្ទាតចូលក្រោមរថយន្ដក្រុង

17 ម៉ោងមុន

ខេត្តព្រះសីហនុ៖ ជនជាតិចិនម្នាក់កំពុងតែបើករថយន្ដស៊េរីទំនើប ស្រាប់តែមានម៉ូតូឡើងវ៉ាជែង តែមិនវ៉ាមិនផុត ក៏ត្រូវរថយន្ដបុកយ៉ាងពេញទំហឹង ដួលទៅលើថ្នល់ ខ្ទាតចូលក្រោមរថយន្ដក្រុង កិនជាប់ពីក្រោម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវសេតេ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានជនជាតិចិនម្នាក់ បានបើករថយន្ដឡិចស៊ីស 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-3333 តាមបណ្ដោយផ្លូវសេតេ ស្របទិសគ្នាជាមួយនឹងបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីម។ លុះពេលជនជាតិចិនម្នាក់នោះបានបើកមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកម៉ូតូបានឡើងវ៉ាជែង ក៏ត្រូវរថយន្ដឡិចស៊ីស បុកយ៉ាងពេញទំហឹង ខ្ទាតទៅចូលពីក្រោមរថយន្ដក្រុង បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។ បន្ទាប់មក ជនជាតិចិនជាម្ចាស់រថយន្ដ បានចេញមុខទៅចរចាជាមួយនឹងជនរងគ្រោះ៕

ពត័មានពេញនិយម