កម្ពុជា និងWHO ចុះហត្ថលេខាលើឯកសារស្តីពី យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤-២០២៨

19 ម៉ោងមុន

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃដំណើរចូលរួមកិច្ចប្រជុំប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន អញ្ជើញ ចុះ ហត្ថលេខាលើយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការ សុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨ ជាមួយឯកឧត្តមវេជ្ជបណ្ឌិត សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច, នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ។


យុទ្ធសាស្រ្តនេះកំណត់អំពីចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ រួមចំណែក ចំពោះ ការ សម្រេច បាន នូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព» កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែល គូស បញ្ជាក់ អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការ សម្រេច បាន គោល ដៅ នៅ ក្នុង ផែនទី បង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ និង គោល ដៅអ ភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តនេះ នឹងជាមគ្គុទ្ទេសក៍ សម្រាប់ កិច្ចសហការ និងសហប្រតិបត្តិការរយៈពេល ៥ឆ្នាំខាងមុខ សំដៅលើកកម្ពស់សុខភាព សុខុមាល ភាព ប្រជាជនកម្ពុជា ដែលកំពុងបន្តមានវឌ្ឍនភាព ដោយផ្ដោតលើការផ្ដល់ផលជះជាក់ស្ដែង នៅ ក្រោម អាទិភាពយុទ្ធសាស្រ្ត ចំនួនបី៖

១.ពន្លឿនការគ្របដណ្ដប់សុខភាពជាសកលតាមរយៈសមាហរណកម្មសេវា និងប្រព័ន្ធ ប្រកប ដោយគុណភាព ដោយតម្រង់ទិសឡើងវិញទៅលើការថែទាំសុខភាពបឋម។

២.លើកកម្ពស់សុខភាពបុគ្គល គ្រួសារ និងសហគមន៍ តាមរយៈសកម្មភាពនៅក្នុង និង លើស ពីវិស័យ សុខាភិបាល។

៣.ពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីបង្កើនការត្រៀមលក្ខណៈជាមុនការឆ្លើយតប និងភាព ធន់ នឹង គ្រោះអាសន្នសុខភាពសាធារណៈ ដែលមានគ្រោះថ្នាក់ច្រើន៕

ពត័មានពេញនិយម