ស្រ្ដីម្នាក់ចេញដំណើរទៅរកស៊ី ត្រូវចោរឆក់កាបូប ដួលបោកក្បាលទៅលើថ្នល់

ម្សិលមិញ ម៉ោង 05:41:PM

រាជធានីភ្នំពេញ៖ ចោរ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប ពីស្រ្ដីម្នាក់ បណ្ដាលឲ្យគាត់ដួលបោកទៅលើថ្នល់ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង ៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវលេខ២១៧ ស្ថិតក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានស្រ្ដីម្នាក់កំពុងតែធ្វើដំណើរទៅលក់បន្លែ និង ត្រីសាច់ តាមបណ្ដោយផ្លូវលេខ២១៧។ លុះពេលជនរងគ្រោះបានធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខចោរ២នាក់ បានជិះម៉ូតូមួយគ្រឿង មិនចាំស្លាកលេខ មកអែប និង បានឆក់កាបូបរបស់គាត់ តែមិនសម្រេចហើយបានគេចខ្លួនបាត់ ខណៈជនរងគ្រោះបានដួលបោកក្បាលទៅលើថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ក្រុមរថយន្ដសង្គ្រោះ បានដឹកស្រ្ដីរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ៕

ពត័មានពេញនិយម