រថយន្ដស៊េរីទំនើប២គ្រឿង បុកគ្នាពេញទំហឹង ខូចខាតយ៉ាងដំណំ

19 ម៉ោងមុន

រាជធានីភ្នំពេញ៖ រថយន្ដស៊េរីទំនើបចំនួន២គ្រឿង បានបើកបរយ៉ាងលឿន ហើយបានជ្រុលចង្កូទៅបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ នៅត្រង់ចំណុចផ្លូវប្រសព្វគ្នា រវាងមហាវិថីព្រះមុនីវង្ស និង ផ្លូវលេខ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក LAND ROVER DISCOVERY ពាក់ស្លាកលេខ ភ្នំពេញ 2AX-2277 បានបើកបរយ៉ាងលឿន។ លុះពេលរថយន្ដនេះ បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក ALPHARD ពាក់ស្លាកលេខ កម្ពុជា LIHENG 99 បណ្ដាលឲ្យឡង់ដ៍រ៉ូវើរ រងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ។ ប៉ុន្ដែសំណាងល្អ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង ហើយដោះស្រាយតាមនីតិវិធី៕

ពត័មានពេញនិយម