នារីវ័យក្មេងម្នាក់ ជិះម៉ូតូដេញបំបុកចោរ ឆក់ទូរស័ព្ទ

ម្សិលមិញ ម៉ោង 03:25:PM



រាជធានីភ្នំពេញ៖ ចោរបានបានជិះម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្ដីវ័យក្មេងម្នាក់ តែប៉ះចំនារីក្លាហាន បានបើកម៉ូតូដេញបំបុក ធ្វើឲ្យចោរដួល ខាតបង់ទាំងម៉ូតូ និង ទូរស័ព្ទ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង ១៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅតាមមហាវិថីសហព័ន្ធន៍រុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មាននារីម្នាក់បានជិះម៉ូតូ តាមបណ្ដោយមហាវិថីសហព័ន្ធន៍រុស្ស៊ី។ លុះពេលនារីរងគ្រោះបានធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានចោរជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1K-0484 មកអែប រួចហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនាង និង បើកម៉ូតូ ព្យាយាមគេចខ្លួន។ ប៉ុន្ដែភ្លាមៗនោះ នារីរងគ្រោះបានបើកម៉ូតូដេញតាម ហើយបានបើកម៉ូតូបំបុកម៉ូតូរបស់ចោរ រហូតដួលទៅលើថ្នល់ ហើយឲ្យចោរភ័យរត់ចោលទាំងទូរស័ព្ទ និង ម៉ូតូរបស់គេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ដកហូតម៉ូតូរបស់ចោរ យកទៅរក្សាទុក ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស នាំមកផ្ដន្ទាទោសតាមច្បាប់៕

ពត័មានពេញនិយម