បុរសម្នាក់កំពុងបើកបរ ងោកមួយភាំង រថយន្ដរេចង្កូតធ្លាក់ចូលជង្ហុកខ្ទេចក្បាល

19 ម៉ោងមុន

ខេត្តកណ្ដាល៖ រថយន្ដដឹកទំនិញមួយគ្រឿង កំពុងតែបើកបរសុខៗ ស្រាប់តែរេចង្កូតខុសផ្លូវ ធ្លាក់ចូលជង្ហុក នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស និង រថយន្ដខូចខាតយ៉ាងដំណំ កាលពីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមសម្ដីរបស់អ្នកបើកបរ បានឲ្យដឹង ថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្ដដឹកទំនិញរបស់គាត់ តាមបណ្ដោយផ្លូវជាតិលេខ៣។ លុះពេលគាត់កំពុងតែបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែងងុយដេកហើយងោកមួយភាំង ធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ធ្លាក់ចូលជង្ហុក នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យគាត់រងរបួសបាក់ជើង និង អ្នករួមដំណើរជាមួយ២នាក់ផ្សេងទៀត រងរបួសស្រាល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕

ពត័មានពេញនិយម