រដ្ឋបាលរាជធានីភ្នំពេញបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ២០២១-២០២៣ រយៈពេល២ថ្ងៃ

ម្សិលមិញ ម៉ោង 05:57:PM

អាចជារូបភាពនៃ 7 នាក់, អំពូល, តុ, ជើងតម្កល់ និង អត្ថបទ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១-២០២៣) នៅរាជធានីភ្នំពេញ ដែលមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ជាមួយនឹងការរកដំណោះស្រាយចំពោះបញ្ហារបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការប្រកបដោយតម្លាភាព សមធម៌។អាចជារូបភាពនៃ 1​ នាក់ និង ជើងតម្កល់

ពិធីបើកវេទិការនេះប្រារព្ឋឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ សង្កាត់-ប៉ុស្តិ៍ទាំង១០៥ ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីផងដែរ។មិន​មាន​ការពណ៌នា​រូបថត​ទេ។

អង្គវេទិកាបានលើកពីបញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការមកពិភាក្សា ដើម្បីរកដំណោះស្រាយ រកភាពរីកចម្រើន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សមធម៌ និងអភិវឌ្ឍរាជធានីភ្នំពេញជាមួយរាជរដ្ឋាភិបាលឱ្យមានការរីកចម្រើន ដើម្បីសម្រេចបាននូវមហិចតារបស់ខ្លួនក្នុងការកែប្រែប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕អាចជារូបភាពនៃ អំពូល និង ជើងតម្កល់

ពត័មានពេញនិយម